អ្នកគាំទ្រក្លឹប BSC Young Boys បានធ្វើអោយខូចខាតកៅអី និងបង្គន់អនាម័យ នៅកីឡដ្ឋាន Etihad អំឡុងពេលក្រុមរបស់ពួកគេចាញ់ Manchester City កាលពីដើមខែនេះ។អានព័ត៌មានកីឡាថ្មីៗ
ក្លឹប BSC Young Boys របស់ស្វីសត្រូវបាន UEFA ពិន័យជាប្រាក់ចំនួន 28,250 អឺរ៉ូ (24,717 ផោន) និងបានបញ្ជាឱ្យសងការខូចខាតដល់ក្រុម Manchester City ។
ដោយសារតែមានអាកប្បកិរិយាមិនសមរម្យពីអ្នកគាំទ្រក្នុងអំឡុង ការប្រកួត Champions League នៅខែនេះ នៅ កីឡដ្ឋាន Etihad ។
កន្លែងអង្គុយ និងបង្គន់នៅផ្នែកឆ្ងាយត្រូវបានបំផ្លិចបំផ្លាញ ខណៈពេលដែលអ្នកទស្សនាខ្លះត្រូវបានគេឃើញគប់វត្ថុ និងបញ្ចេញភ្លើងក្នុងអំឡុងពេលការប្រកួតកាលពីថ្ងៃទី 7 ខែវិច្ឆិកា ដែលបានបញ្ចប់ក្នុងលទ្ធផល 3-0 លើក្រុម City ។
No comments:
Post a Comment