សម្រាប់ការប្រកួត នៅថ្ងៃទី ២៨ ខែវិច្ឆិកាវិញ ម្ចាស់មេដាយមាសស៊ីហ្គេមថ្មីថ្មោង ឈឿង ល្វៃ ត្រូវប្រកួតដណ្តើមខ្សែក្រវាត់ជាមួយអ្នកប្រដាល់មកពីតួកគី Unal Burak ខណៈ ចាន់ ប៊ុនហឿន ត្រូវប្រកួតមិត្តភាពជាមួយអ៊ីរ៉ង់ Poya Bayrami ហើយម្ចាស់មេដាយមាស លន បញ្ញា ត្រូវជួបថៃ ហ្វាមឿងម៉ៃ.ស.សាម៉ៃ រីឯ អ៊ូច ធារិទ្ធ, វ៉ាន់ វឿន, ធន់ ផានិត និង សូត្រ សុឃីម ត្រូវដាក់ឱ្យប្រកួតម៉ារ៉ាតុងដណ្តើមពាន អមដោយប្រាក់រង្វាន់១ពាន់ដុល្លារ ក្នុងទម្ងន់៥៧គីឡូក្រាម។អានព័ត៌មានកីឡាថ្មីៗ
ទាក់ទងទៅនឹងសមាសភាពកីឡាករបរទេសទាំង១០នាក់ ដែលត្រូវបាននាំយកមកប្រកួត នៅក្នុងពិធីបុណ្យអុំទូកនេះ លោក ម៉ុល នី បានបញ្ជាក់ថា៖ «យើងបានសម្រិតសម្រាំងយកសុទ្ធតែកីឡាករបរទេសកម្រិតលំដាប់ៗ មកប្រកួត ដើម្បីឱ្យស័ក្តិសមទៅនឹងកីឡាករកម្រិតA របស់កម្ពុជាយើង អ៊ីចឹងការប្រកួតនេះ វានឹងក្លាយជាទស្សនីយភាពដ៏ជក់ចិត្តសម្រាប់អ្នកគាំទ្រជាមិនខានឡើយ»។
ចំពោះការប្រកួតដណ្តើមខ្សែក្រវាត់វិញ លោក ម៉ុល នី បានសង្កត់ធ្ងន់ថា៖ «ទាំងដៃគូរបស់ ឃីម ឌីម៉ា និង ឈឿង ល្វៃ សុទ្ធតែជាកីឡាករលំដាប់ជើងខ្លាំង ធ្លាប់ឈ្នះបានខ្សែក្រវាត់ហើយពិតណាស់ ពួកគាត់ក៏មានមហិច្ឆតាចង់បានខ្សែក្រវាត់នេះដូចគ្នា អ៊ីចឹងការប្រកួតនេះ នឹងមានភាពតានតឹងខ្លាំង ហើយឱកាសឈ្នះបានខ្សែក្រវាត់ មានដូចគ្នា គឺមិនអាចថា អ្នកណាមានប្រៀបជាងអ្នកណាដាច់នោះទេ»៕
No comments:
Post a Comment