នាយកផ្នែកកីឡារបស់ក្លឹប Barcelona លោក Deco បានប្រាប់អ្នកសារព័ត៌មានថា ពួកគេមិនមានគម្រោងស្វែងរកអ្នកជំនួស Gavi នៅក្នុងទីផ្សារដោះដូរកីឡាករខែមករានោះទេ ដោយសារជំនាញរបស់គាត់មិនអាចជំនួសបាន។អានព័ត៌មានកីឡាថ្មីៗ
ខ្សែបម្រើ Gavi របស់ក្លឹប Barcelona ប្រឈមមុខនឹង ការវះកាត់ បន្ទាប់ពី បានរហែកសរសៃពួរមុខរបស់គាត់ ក្នុងការប្រកួតជម្រុះ Euro 2024 របស់អេស្ប៉ាញជាមួយហ្សកហ្ស៊ី។ កីឡាករវ័យ 19 ឆ្នាំត្រូវបាន ទាត់ ពីក្រោយ ហើយ ជង្គង់របស់គេបានគាំង ក្នុងអំឡុងពេលដែល ក្រុមអេស្ប៉ាញបានទទួលជ័យជម្នះ 3-1 នៅ Valladolid កាលពីថ្ងៃអាទិត្យ ហើយគាត់បានចាកចេញពីទីលានទាំងទឹកភ្នែក។
Gavi បានបង្កើតខ្លួនគាត់ ជាតួអង្គសំខាន់ ទាំងសម្រាប់ Barcelona និងក្រុមជម្រើសជាតិអេស្ប៉ាញក្នុង រយៈពេល 2 ឆ្នាំចុងក្រោយនេះ បន្ទាប់ពីបានឆ្លងកាត់សាលាយុវជន ‘La Masia’ របស់ក្លឹបរបស់គាត់។
របួសរបស់គាត់គឺជា បញ្ហាដ៏ធំមួយ សម្រាប់ក្លឹបយក្សកាតាឡាន ប៉ុន្តែពួកគេនឹង មិនស្វែងរកអ្នកជំនួសគាត់ នៅក្នុងទីផ្សារដោះដូរកីឡាករខែមករា នេះបើយោងតាម នាយកផ្នែកកីឡារបស់ ក្លឹប Barcelona លោក Deco ។
No comments:
Post a Comment