ក្លិបអូស្ត្រាលី Macarthur FC ត្រូវធ្វើដំណើរមកកាន់ទឹកដីកម្ពុជា ដើម្បីប្រកួតជាមួយក្លិបភ្នំពេញក្រោនក្នុងពានរង្វាន់ AFC Cup នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
Macarthur ប្រើប្រាស់កីឡាករក្នុងស្រុកច្រើន ប៉ុន្តែក៏មានកីឡាករបរទេស៣រូបដែរគឺខ្សែបម្រើម៉ិកស៊ិកកីឡាករ Ulises Dávila, អ្នកចាំទីប៉ូឡូញកីឡាករ Filip Kurto និងខ្សែប្រយុទ្ធបារាំងកីឡាករ Valère Germain។
ខ្សែប្រយុទ្ធ Valère Germain ជាកីឡាករដ៏គ្រោះថ្នាក់ដែលមានបទពិសោធលេងនៅលីគកំពូលបារាំងរយៈពេល១៣ឆ្នាំ និងធ្លាប់ឈ្នះជើងឯកលីគកំពូលបារាំង១លើកផងដែរ។ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ
No comments:
Post a Comment