Friday, 27 October 2023

Dave Leduc ថា ទោះ ព្រំ សំណាង មានគ្រូ១០០នាក់ក៏មិនគ្រប់គ្រាន់

 

កាល​ពី​ម្សិល​មិញ ព្រំ សំណាង​ បានបង្ហាញ​គ្រូ​បង្វឹក​១០​រូប​ក្នុង​​ការ​បង្វឹក​បង្ហាត់​​ដើម្បី​ត្រៀម​ប្រកួត​ជា​មួយ​កីឡាករមីយ៉ាន់ម៉ា Dave Leduc ក្នុង​ជំនួប​ប្រវត្តិ​សាស្ត្រ​ដ៏​សំខាន់​នៅ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០២៣។

ដោយ​មើល​ឃើញ​ពី​ការ​សម្ញែង​គ្រូ​បង្វឹក​ និង​សកម្មភាព​ហ្វឹក​ហាត់​​យ៉ាង​ខ្លាំង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ កីឡាករ​ Dave Leduc បាន​និយាយ​ថា ៖«បើ​ទោះ​បី​ជា​គាត់ (ព្រំ សំណាង) មាន​គ្រូ​បង្វឹក​១០០​នាក់​នៅ​ជា​មួយ​ ក៏​គាត់​មិន​គ្រប់​គ្រាប់​ដែរ។ ជួប​គ្នា​ឆាប់​ៗ​កម្ពុជា។ ទោះ​មាន​គ្រូ​បង្វឹក​១០០​នាក់​ទៀត ក៏​មិន​គ្រប់​ឈ្នះ​ខ្ញុំ​ដែរ»។អានព័ត៌មានកីឡាថ្មីៗ

មុន​ពេល​ចេញ​សារ​ខាង​លើ​ Leduc ក៏​បាន​បញ្ចេញ​មតិ​ខ្លី​មួយ​ដែរ​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​តុលា​នេះ​ដោយ​បាន​និយាយ​ពាក់​ព័ន្ធ​នឹង​គ្រូ​បង្វឹក​ទាំង​១០​រូប​​ដោយ​បាន​និយាយ​ថា ព្រំ សំណាង ប្រហែល​ជា​ភ័យ​​ហើយ​បាន​ជា​ខំ​ប្រឹង​រហូត​ដល់​មាន​គ្រូ​១០​នាក់។

No comments:

ជំហានភ្នាល់ប្រដាល់ និងការចាប់ផ្តើមភ្នាល់កីឡាប្រដាល់តាមអនឡាញ

  ជំហានភ្នាល់ប្រដាល់ ការភ្នាល់កីឡាប្រដាល់តាមអនឡាញគឺជាទម្រង់ភ្នាល់កីឡាដ៏ពេញនិយមមួយនាពេលបច្ចុប្បន្ននេះ ដោយសារអ្នកលេងអាចភ្នាល់បាន គ្រប់ពេលវេលា...