ព្រឹត្តិការប្រដាល់គុនខ្មែរកម្រិតអន្តរជាតិមួយទៀតគឺ «សេនាគុនខ្មែរ យ័ន្ត៨ទិស» ដែលត្រូវបានរៀបចំឡើងដោយស្ថានីយទូរទស្សន៍ថោននៅចុងខែកញ្ញានេះ កំពុងកក្រើកខ្លាំងនៅលើបណ្តាញសង្គមហ្វេសប៊ុក។តាមដានព័ត៌មានបាល់ទាត់ថ្មីៗ
ខណៈកីឡាករកំពូលៗលំដាប់ប្រទេសរបស់កម្ពុជា៨រូបសុទ្ធសឹងជាជើងខ្លាំង ដែលនឹងត្រូវតតាំងជាមួយអ្នកលេងគុនខ្មែរអន្តរជាតិហោះឆ្លងដែនមកពីជុំវិញពិភពលោក។
នៅរសៀលថ្ងៃទី១៩កញ្ញា ឆ្នាំ២០២៣នេះ អ្នករៀបចំកម្មវិធីកីឡាប្រដាល់គុនខ្មែរដ៏ល្បីនៅ ស្ថានីយទូរទស្សន៍ ថោន លោក MC វុត្ថា បានឱ្យដឹងថា បេក្ខភាពកីឡាករលំដាប់ជួរមុខកម្ពុជាទាំង៨រូបនោះរួមមាន៖
កីឡាកររាហ៊ូមាស ឈុត សេរីវ៉ាន់ថង, នាគរាជខ្មៅ ឈឿង ល្វៃ, សម្រែករាជសីម៉ានូ សិល្បៈ, ដៃភ្លើងជើងរន្ទះ រឿង សោភ័ណ្ឌ, ដំរីភ្លុកពិឃាត ផល សោភ័ណ្ឌ, ក្របីព្រៃ ពេជ្រ សម្បត្តិ, អ្នកលេងពូថៅដៃ ធឿន ធារ៉ា និងអធិរាជជង្គង់កែងឆាប ព្រំ សំណាង។
No comments:
Post a Comment