អ្នកចាំទី អោម ឧត្តម របស់ក្រុមព្រះខ័នរាជស្វាយរៀង ចាត់ទុកក្រុមម្ចាស់ផ្ទះវិសាខា ជាក្រុមមួយខ្លាំង និងគ្រោះថ្នាក់បំផុតក្នុងលីគកំពូលកម្ពុជា ដែលមិនអាចប្រហែសបានពេលជួបពួកគេនាចុងសប្តាហ៍នេះ។
ថ្លៃងនៅក្នុងបទសម្ភាសមុនពេលប្រកួត អ្នកចាំទី អោម ឧត្តម របស់ក្រុមព្រះខ័នរាជស្វាយរៀង បាននិយាយថា៖«ជាការពិតណាស់! ពួកយើងបានរៀបចំខ្លួនរួចរាល់ហើយ សម្រាប់ការប្រកួតជាមួយនឹងក្រុមម្ចាស់ផ្ទះវិសាខានាចុងសប្តាហ៍នេះ។ព័ត៌មានបាល់ទាត់ថ្មីៗ
ជាក់ស្តែង ដឹងស្រាប់ហើយថា ពួកគេជាក្រុមខ្លាំង ទាំងការហ្វឹកហាត់ ក៏ដូចជាកម្លាំងចិត្ត និងកម្លាំងកាយជាដើម។ សម្រាប់ការប្រកួតខាងលើនេះ ក៏មានភាពលំបាក ៥០ភាគរយ ដោយសារពួកគេក៏ជាក្រុមមួយដ៏ខ្លាំងនៅក្នុងលីគកំពូលកម្ពុជាផងដែរ។
ដូច្នេះហើយការប្រកួតនេះនឹងមានភាពតានតឹងខ្លាំងបំផុត»។ អោម ឧត្តម បានបន្តទៀតថា៖«ខ្ញុំសូមសំណូរពរដល់អ្នកគាំទ្ររបស់ក្រុមព្រះខ័នរាជស្វាយរៀងក៏ដូចជាអ្នកគាំទ្ររបស់ក្រុមវិសាខាមកចូលរួមទស្សនាការប្រកួតផ្ទាល់នៅឯកីទ្បដ្ឋានព្រីនស៍នាចុងសប្តាហ៍នេះ ដោយសារនេះជាការប្រកួតដ៏ធំមួយនៅក្នុងលីគកំពូលកម្ពុជា»។
No comments:
Post a Comment