ក្រុមជម្រើសជាតិកម្ពុជា អស់ឱកាសទ្បើងទៅវគ្គបន្តហើយ ក្រោយពីរងនូវបរាជ័យក្រោមថ្វីជើងរបស់ក្រុមម្ចាស់ផ្ទះអារ៉ាប៊ីសាអូឌីត ដោយបញ្ចប់លទ្ធផល ៦-១ នៅឯកីទ្បដ្ឋាន Prince Sultan Bin Abdul Aziz កាលពីរាត្រីទី១២ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងវគ្គជម្រុះពូល J នៃពានរង្វាន់ជើងឯកទ្វីបអាស៊ី AFC U-23 Asian Cup។តាមដានព័ត៌មានបាល់ទាត់ថ្មីៗ
អំឡុងការប្រកួតយប់មិញ កម្ពុជាបានបើកការនាំមុនទៅលើម្ចាស់ផ្ទះមុនមួយគ្រាប់តាមរយៈការស៊ុតបាល់ពិន័យ១១ម៉ែត្រ ដោយកីឡាករ សា ទី នៅនាទីទី៥ក្នុងវគ្គទី១ ខណៈ៦គ្រាប់ទៀតត្រូវម្ចាស់ផ្ទះរកបានជាបន្តបន្ទាប់រហូតដល់ចប់ការប្រកួត។
តាមរយៈលទ្ធផលខាងលើ ក្រុមជម្រើសជាតិកម្ពុជា លែងមានឱកាសទ្បើងទៅវគ្គបន្តហើយ ក្រោយឆ្លងកាត់៣ប្រកួតនៅក្នុងពូល «J» មាន៤ពិន្ទុខណៈដែលក្រុមម្ចាស់ផ្ទះ។
អារ៉ាប៊ីសាអូឌីតឈរនៅកំពូលតារាងមាន៩ពិន្ទុពេញ កម្ពុជានៅលេខ២មាន៤ពិន្ទុ និងលេខ៣លីបង់មាន២ពិន្ទុ ហើយម៉ុងហ្គោលីស្ថិតនៅបាតតារាងមាន១ពិន្ទុ។
No comments:
Post a Comment