បន្ទាប់ពីការរញ្ជួយដីដែលបានវាយប្រហារប្រទេសម៉ារ៉ុកយ៉ាងខ្លាំងកាលពីយប់ថ្ងៃសុក្រ សហព័ន្ធបាល់ទាត់អាហ្រ្វិក (CAF) បានយល់ព្រមពន្យារពេលការប្រកួតរវាងម៉ារ៉ុក និងលីបេរីយ៉ា ក្នុងវគ្គជម្រុះ CAF Africa Cup of Nations ឆ្នាំ 2023។តាមដានព័ត៌មានបាល់ទាត់ថ្មីៗ
កាលពីយប់មិញ ប្រទេសម៉ារ៉ុកបានទទួលរងគ្រោះរញ្ជួយដីដ៏សោកនាដកម្មបំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ។ មនុស្សជាង 800 នាក់បានបាត់បង់ជីវិតនៅក្នុងការរញ្ជួយដីកម្រិត 7 រិចទ័រ ដែលបានវាយប្រហារទីក្រុងជាច្រើនក្នុងប្រទេស។
Moroccan FA បន្ទាប់មក បានធ្វើការស្នើសុំជាផ្លូវការដើម្បីពន្យារពេលការប្រកួតជាមួយនឹងលីបេរីយ៉ា ដែលនឹងត្រូវធ្វើឡើងនៅល្ងាចថ្ងៃសៅរ៍ (21:00 GMT+2) ដែលជាផ្នែកនៃការប្រកួតជម្រុះ African Cup of Nations។
No comments:
Post a Comment