ខ្សែការពារអន្តរជាតិអាហ្សង់ទីនចូលរួមក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល ហើយក្លាយជាការទិញយករដូវក្តៅទីបួនរបស់ Forest។
Nottingham Forest បានចុះហត្ថលេខាលើខ្សែការពារអន្តរជាតិអាហ្សង់ទីន Gonzalo Montiel ពី Sevilla ក្នុងលក្ខខ័ណ្ឌខ្ចីជើងពេញមួយរដូវកាល ដែលអាចក្លាយជាអចិន្ត្រៃយ៍នៅរដូវក្តៅក្រោយ។តាមដានព័ត៌មានបាល់ទាត់ថ្មីៗ
កីឡាករវ័យ 26 ឆ្នាំរូបនេះក្លាយជា ការទិញយករដូវក្តៅទី 4 របស់ Forest ហើយនឹងពាក់អាវលេខ 29។Montiel បានប្រាប់ គេហទំព័រផ្លូវការរបស់ក្លឹបថា ៖ «ខ្ញុំពិតជារីករាយណាស់ដែលបានចូលរួមជាមួយក្លឹបនេះ ។
ខ្ញុំមកទីនេះពោរពេញដោយក្តីរំពឹង នៃការចូលលេង និងបង្ហាញពីអ្វីដែលខ្ញុំអាចធ្វើបាន។ ខ្ញុំក៏ស្រេកឃ្លានក្នុងការឈ្នះរបស់ផ្សេងៗ ដើម្បីឈ្នះពានរង្វាន់ ឥឡូវនេះដល់ពេលដែលត្រូវបង្ហាញរឿងនេះ។
No comments:
Post a Comment