គុនខ្មែរ៖ កីឡាករ ព្រំ សំណាង និងកីឡាករដែលមានរហស្សនាមក្របីព្រៃ ពេជ្រ សម្បត្តិ និងត្រូវឡើងប្រកួតការពារខ្សែក្រវាត់ផង និងដណ្តើមខ្សែក្រវាត់គ្រុឌគុនខ្មែរនៅសង្វៀនស្ថានីយទូរទស្សន៍ជាតិ ទទក នាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ ខណៈមានដំណឹងល្ហិចល្ហៀងថា ក្រោយពីបញ្ចប់ព្រឹត្តិការណ៍ដណ្តើមខ្សែក្រវាត់នៅកម្ពុជា ជើងខ្លាំងទាំងពីរនឹងហោះទៅក្រៅប្រទេស ដើម្បីចូលរួមព្រឹត្តិការណ៍ធំកម្រិតអន្តរជាតិផងដែរ…។តាមដានព័ត៌មានបាល់ទាត់ថ្មីៗ
បើតាមការគ្រោងទុក កីឡាករអធិរាជជង្គង់កែងឆាប ព្រំ សំណាង នឹងត្រូវឡើងការពារខ្សែក្រវាត់គ្រុឌ គុនខ្មែររបស់ខ្លួន ជាមួយកីឡាករជើងខ្លាំងមកពីថៃជាអ្នកដណ្តើម គឺកីឡាករ ដាបម៉ន ផុមផាន់មួង នៅថ្ងៃទី០៣កញ្ញា ខាងមុខនេះប្រសិនគ្មានការប្រែប្រួលទេ។ ក្រៅពីជំនួបការពារខ្សែក្រវាត់របស់ខ្លួននៅសង្វៀនទទក កីឡាករ ព្រំ សំណាង ក៏មានឈ្មោះប្រកួតជាមួយស្តេចប្រដាល់គុនឡេតវេយ៍ភូមា កីឡាករ ដាវ លីឌុច នាចុងឆ្នាំនេះផងដែរ។
ប៉ុន្តែថ្មីៗនេះ មានលេចឭដំណឹងមួយផងដែរថា កីឡាករ ព្រំ សំណាង ក៏មានឈ្មោះចេញទៅប្រកួតនៅសង្វៀនក្រៅប្រទេសមួយកម្រិតស្ដង់ដារអន្តរជាតិ គឺទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួមនៅដើមខែ១០ មុនជួបជាមួយកីឡាករ ដាវ លីឌុចនៅកម្ពុជា ប៉ុន្តែដំណឹងនេះ មិនទាន់មានការបញ្ជាក់ពីសាម៉ីខ្លួនជាផ្លូវការនៅឡើយទេ។
No comments:
Post a Comment