ក្រុមភ្នំពេញក្រោន បានវាយបកយកឈ្នះលើក្រុមវិសាខា ក្នុងលទ្ធផល ២-១ នាម៉ោងបន្ថែម១៥នាទី ២ដង គ្រងជើងឯកពានរង្វាន់ Cambodia Super Cup ឆ្នាំ២០២៣ ជាលើកទី២ កាលពីយប់មិញ។ ទន្ទឹមនឹងនោះ គ្រូបង្គោលរបស់ក្រុមភ្នំពេញក្រោនបានត្អូញត្អែរក្រោយបញ្ចប់ការប្រកួតថា ស្មៅនៅទីលានពហុកីឡដ្ឋានជាតិអូឡាំពិក នឹងបង្កការលំបាកខ្លាំងដល់កូនក្រុមរបស់ខ្លួន…។
ថ្វីដ្បិតតែលើកពានរង្វាន់ Cambodia Super Cup ឆ្នាំ២០២៣ ជាលើកទី២ ក៏ពិតមែន ប៉ុន្តែគ្រូបង្វឹកក្រុមភ្នំពេញក្រោន លោក អូឡេក ស្តារីនស្គី (Oleg Starynskyi) បានត្អូញត្អែររឿងមួយចំនួននៅក្នុងសន្និសីទសារព័ត៌មានក្រោយពីបញ្ចប់ការប្រកួតថា៖ «ស្មៅនៅពហុកីទ្បដ្ឋានជាតិអូទ្បាំពិក មានសភាពរឹងខ្លាំង ហើយវាក៏ពិបាកក្នុងការលេងដែរ។ វាក៏មិនខុសពីស្មៅសិប្បនិមិត្តនោះទ្បើយ។
ខ្ញុំសូមអរគុណដល់អ្នកគាំទ្រភ្នំពេញក្រោនទាំងអស់ ហើយខ្ញុំក៏ចង់ចែករំលែកពានរង្វាន់នៃជ័យជម្នះនេះ ទៅកាន់អ្នកគាំទ្រទាំងអស់ ដែលស្រឡាញ់ក្រុមភ្នំពេញក្រោន»។តាមដានព័ត៌មានបាល់ទាត់ថ្មីៗ
No comments:
Post a Comment