ក្លិបបាល់ទាត់ Parisត្រូវបានចោទប្រកាន់ពីបទ « បៀតបៀនសីលធម៌ » បន្ទាប់ពីដកកំពូលខ្សែប្រយុទ្ធ Mbappe ចេញពីបញ្ជីក្រុមធ្វើដំណើរទេសចរណ៍បាល់ទាត់នៅតំបន់អាស៊ី មុនចាប់ផ្តើមរដូវកាលថ្មី ខណៈសហជីពកីឡាករបាល់ទាត់អាជីពជាតិរបស់បារាំង បានអះអាងថា សកម្មភាពរបស់ក្លិបអ្នកមានបារាំងមួយនេះ អាចចាត់វិធានការតាមផ្លូវច្បាប់។តាមដានព័ត៌មានបាល់ទាត់ថ្មីៗ
កំពូលខ្សែប្រយុទ្ធបារាំងMbappe ដែលនៅសល់កុងត្រារយៈពេល ១២ខែទៀតជាមួយនឹង ក្លឹប PSG បានប្រាប់ក្លិបថា ខ្លួននឹងមិនបន្តកុងត្រាថ្មីនោះទេ ប៉ុន្តែឥឡូវនេះ ក្លិបចង់លក់កីឡាករវ័យ ២៤ឆ្នាំរូបនេះ ដើម្បីជៀសវាងការចាកចេញដោយគ្មានតម្លៃខ្លួន ខណៈដែលម្ចាស់ជើងឯកពានរង្វាន់ World Cup ឆ្នាំ ២០១៨ រូបនេះ គ្រោងនឹងបន្តស្នាក់នៅរហូតដល់ផុតកុងត្រារបស់ខ្លួន។
ការដាក់សម្ពាធលើនិយោជិត តាមរយៈការដាក់លក្ខខណ្ឌការងាររបស់ពួកគេកាន់តែយ៉ាប់យ៉ឺន ជាឧទាហរណ៍ ការបង្ខំឱ្យពួកគេចាកចេញ ឬទទួលយកអ្វីដែលនិយោជកចង់បាន គឺជាការយាយីខាងសីលធម៌ ដែលច្បាប់បារាំងបានថ្កោលទោសយ៉ាងម៉ឺងម៉ាត់។ UNFP រក្សាសិទ្ធិក្នុងការចាត់វិធានការរដ្ឋប្បវេណី និងឧក្រិដ្ឋកម្មប្រឆាំងនឹងក្លិបណាមួយ ដែលមានអាកប្បកិរិយាបែបនេះ។
No comments:
Post a Comment