អនាគតរបស់ Greenwood នៅ United នៅតែមិនប្រាកដប្រជា បើទោះបីជាមានការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ និងការរំលោភបំពានត្រូវបានទម្លាក់មកលើគាត់ដោយសេវាព្រះរាជអាជ្ញាក្នុងខែកុម្ភៈ ឆ្នាំ 2023 ក៏ដោយ។ កីឡាករសញ្ញាតិអង់គ្លេសរូបនេះមិនបានលេងឱ្យបិសាចក្រហមចាប់តាំងពីថ្ងៃទី 22 ខែមករា ឆ្នាំ 2022 ប៉ុន្តែត្រូវបានរក្សាទុកក្នុងបញ្ជីកីឡាករ របស់ក្លឹបនៅចុងបញ្ចប់នៃរដូវកាលមុន។
ទោះជាយ៉ាងណាក៏ដោយ គាត់ត្រូវបានគេប្រទះឃើញហ្វឹកហាត់ដោយខ្លួនឯងក្នុងអំឡុងពេលបិទរដូវកាលនៅឯកន្លែងសាធារណៈដែលមានតម្លៃ 85 ផោនក្នុងមួយម៉ោង ដោយ United បាននិយាយថានឹងថ្លឹងថ្លែងអំពីអនាគតរបស់គាត់នៅក្លឹប។ យោងតាមកាសែត The Sun លោក Mourinho បានទាក់ទងកីឡាករវ័យ 21 ឆ្នាំរូបនេះ និងពិភាក្សាអំពីលទ្ធភាពចូលរួមជាមួយ Roma ក្នុងលក្ខខណ្ឌខ្ចីជើងសម្រាប់យុទ្ធនាការឆ្នាំ 2023-2024 ។
ប្រភពមួយបានរាយការណ៍ថាលោក Jose បានហៅឪពុករបស់ Mason ហើយបាននិយាយជាមួយ គាត់ថា មធ្យោបាយដ៏ល្អបំផុតចេញពីស្ថានភាពបច្ចុប្បន្នរបស់គាត់គឺត្រូវចាប់ផ្តើមលេងបាល់ទាត់ ហើយនៅទីបំផុតបញ្ហាទាំងអស់នឹងរលាយបាត់។ប្រភពបានបន្តថា៖ ‘Mason រីករាយដែលលោក Mourinho ទាក់ទងមក ហើយបានលើកទឹកចិត្តគាត់។ គាត់ចង់ត្រលប់មកលេងវិញ ហើយគ្រាន់តែរង់ចាំឱ្យ Man United ប្រាប់គាត់ថាអនាគតនឹងទៅជាយ៉ាងណា។តាមដានព័ត៌មានបាល់ទាត់ថ្មីៗ
No comments:
Post a Comment