អតីតខ្សែបម្រើក្លឹបបិសាចក្រហម Man. United កីឡាករ Jesse Lingard ត្រូវបានហាមប្រាមមិនអោយបើកបររថយន្តក្រោយពីរូបគេមានចេតនាមិនបានបញ្ចេញឈ្មោះអ្នកបើកបររថយន្តរបស់គាត់ពេលប្រើប្រាស់ល្បឿនលឿនហួសពីច្បាប់ចរាចរណ៍អង់គ្លេសបានកំនត់។តាមដានព័ត៌មានបាល់ទាត់ថ្មីៗ
ទោះយ៉ាងណាកីឡាករអន្តរជាតិអង់គ្លេសដែលកិច្ចសន្យារបស់ខ្លួនបានឈានដល់ទីបញ្ចប់កាលពីខែមិថុនាជាមួយក្រុម Nottingham Forest បានបានសារភាពកំហុសនៅតុលាការ Manchester Magistrates ។
ប៉ុន្តែតុលាការបានបញ្ជាក់ប្រាប់ថា Lingard មិនបានបើកបររថយន្ត Range Rover របស់គាត់កំលុងពេលហតុការណ៏នេះបានកើតមានឡើងក្នុងខែសីហា ឆ្នាំ ២០២២ ហើយបានខកខានផ្តល់ព័ត៌មានលម្អិតដែលបានស្នើឡើង ដោយប៉ូលីសនៅក្នុងតំបន់។
ទីបំផុតកីឡាករវ័យ ៣០ ឆ្នាំដែលធ្លាប់លេងលក្ខណ្ឌខ្ចីជើងនៅ West Ham រូបនេះត្រូវបានពិន័យជាប្រាក់ ៩០០ផោន និងត្រូវបានហាមឃាត់មិនឱ្យបើក បររយៈពេលប្រាំមួយខែផងដែរ។
No comments:
Post a Comment