ក្លឹប Manchester City ត្រៀមនឹងបំបែកកំណត់ត្រាប្រាក់ចំណូលនៅអង់គ្លេស ដោយរកបានលើសពី ៧០០ លានផោន (៨៨៥លានដុល្លារ) នៅរដូវកាលនេះ នេះបើយោងតាមកាសែត Daily Mail ។
កំណត់ត្រានេះនឹងធ្វើឱ្យ Manchester City ឈរនៅពីលើគូប្រជែងរបស់ពួកគេគឺក្លិប Manchester United ។ ក្រុមបិសាចក្រហមបច្ចុប្បន្នធ្លាប់កាន់កំណត់ត្រារកចំណូលខ្ពស់បំផុតចំនួន ៦២៧លានផោន (៨០០លានដុល្លារ) ដែលធ្វើបានក្នុងរដូវកាល២០១៨/១៩។ មន្ត្រីនៅ Old Trafford បានប្រកាសប្រាក់ចំណូលដែលរំពឹងទុកមានចន្លោះពី ៦៣០ ទៅ ៦៤០ លានផោនសម្រាប់ឆ្នាំនេះ។
ទោះជាយ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំនៅកីឡដ្ឋាន Etihad ជឿជាក់យ៉ាងមុតមាំថា រដូវកាលជាប្រវត្តិសាស្ត្ររបស់ពួកគេ ក្រោមការដឹកនាំរបស់លោក Pep Guardiola នឹងជំរុញពួកគេឱ្យឈានដល់កម្រិតថ្មីមួយទៀត។ ប្រាក់ចំណូលនឹងទទួលបានមកពីប្រភពផ្សេងៗគ្នាដូចជា ការលក់សិទ្ធិផ្សាយបន្តផ្ទាល់ ប្រព័ន្ធផ្សព្វផ្សាយ និងការផ្សព្វផ្សាយពាណិជ្ជកម្ម។ ទឹកប្រាក់ចំនួន ៣០០ លានផោនដ៏នឹងទទួលបានមកពីការឈ្នះពានរង្វាន់ Premier League, FA Cup និង Champions League ។តាមដានព័ត៌មានបាល់ទាត់ថ្មីៗ
No comments:
Post a Comment