អ្នកប្រដាល់ដែលទទួលបានសញ្ជាតិកម្ពុជា កីឡាករ សែន ចាន់ឫទ្ធីគុន ឬធីអាហ្គោ បានប្រកាសចែកផ្លូវគ្នាជាមួយក្លឹបប្រដាល់គុនខ្មែរអន្តរជាតិរបស់លោក ស្រី ចាន់ថនហើយ។ ជាមួយការចាកចេញនេះ ធ្វើឱ្យអ្នកគាំទ្រវិស័យកីឡាប្រដាល់គុនខ្មែរ ដាក់ជាចម្ងល់ថា តើមានមូលហេតុអ្វី បានជាកីឡាករ សែន ចាន់ឫទ្ធីគុន ចាក់ចេញពីក្លឹប ដែលមានការជួយជ្រោមជ្រែងរូបគេបែបនេះ…?
តាមរយៈទំព័រហ្វេបុសរបស់កីឡាករសែន ចាន់ឫទ្ធីគុន បានឱ្យដឹងនៅរសៀលថ្ងៃទី២៦ ខែកក្កដា នេះថា សូមគោរពសមាជិក និងអ្នកគាំទ្រគុនខ្មែរ! ខ្ញុំសូមជម្រាបជូនអ្នករាល់គ្នាថា ខ្ញុំបានសម្រេចចិត្តចាកចេញពីក្លឹបប្រដាល់គុនខ្មែរអន្តរជាតិ។ តាមពិតខ្ញុំចាកចេញជាងមួយខែមុន។
ខ្ញុំជឿថា វាដល់ពេលហើយដើម្បីស្វែងរកឱកាសថ្មីៗ និងស្វែងរកបញ្ហាប្រឈមថ្មីៗនៅកន្លែងផ្សេង»។ អ្នកប្រដាល់ដែលមានដើមកំណើតនៅប្រទេសប្រេស៊ីលរូបនេះ បន្ថែមថា «បច្ចុប្បន្ននេះ ខ្ញុំបើកចំហដើម្បីបង្កើតភាពជាដៃគូថ្មី ហើយខ្ញុំទន្ទឹងរង់ចាំយ៉ាងអន្ទះសា ក្នុងការស្វែងរកគម្រោង និងបុគ្គលផ្សេងទៀត ដែលខ្ញុំអាចសហការជាមួយ។
សូមឱ្យសិល្បៈក្បាច់គុនរបស់យើងរីកចម្រើន ខ្ញុំសូមជូនពរដោយស្មោះអស់ពីដួងចិត្តអ្នកទទួលបានជោគជ័យជាបន្តបន្ទាប់ និងការពេញចិត្តយ៉ាងខ្លាំងនៅក្នុងការខិតខំរបស់អ្នក»។តាមដានព័ត៌មានបាល់ទាត់ថ្មីៗ
No comments:
Post a Comment