ក្លិបធំៗរបស់អង់គ្លេសចំនួន ៣ ដែលរួមាន Manchester City, Liverpool និង Tottenham Hotspur នឹងធ្វើដំណើរមកប្រកួតមិត្តភាពមុនបើករដូវកាល (Pre Season) នៅតំបន់អាស៊ី ដែលក្នុងនោះក៏មានប្រទេសក្នុងតំបន់អាស៊ានផងដែរ។
ក្លិបជើងឯកអង់គ្លេស Manchester City នឹងធ្វើដំណើរទៅទឹកដីប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូង ដើម្បីប្រកួតទល់នឹងក្លិប Yokohama Fmarinos នៅថ្ងៃទី២៣ កក្កដា មុនបន្តជួប Bayern Munich នា៣ថ្ងៃបន្ទាប់ នៅប្រទេសជប៉ុនដដែល។ នៅថ្ងៃទី ៣០ កក្ដដា ក្រុមដែលទើបលើកពាន ៣ ក្នុង១រដូវកាលមួយនេះ ត្រូវប៉ះក្លិបអេស្ប៉ាញ Atletico Madrid នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
ចំណែកក្លិបហង្សក្រហម Liverpool នឹងធ្វើដំណើរទៅទឹកដីប្រទេសសិង្ហបុរី ដើម្បីប៉ះ Leicester City នាថ្ងៃទី៣០ កក្កដា និងប៉ះ Bayern Munich នាថ្ងៃទី២ ខែសីហា នៅពហុកីឡដ្ឋានជាតិសិង្ហបុរីដូចគ្នា។
រីឯក្លិបមាន់ខ្នាយមាស Tottenham Hotspur នឹងធ្វើដំណើរទៅប្រទេសអាស៊ាន ២ គឺថៃ និងសិង្ហបុរី។ ក្រុមនេះនឹងប៉ះ Leicester នាថ្ងៃទី២៣ កក្កដា នៅទឹកដីថៃ មុនបន្តទៅសិង្ហបុរី ដើម្បីជួប AS Roma នាថ្ងៃទី២៦ ខែកក្កដា។តាមដានព័ត៌មានបាល់ទាត់ថ្មីៗ
No comments:
Post a Comment