យោងតាមរបាយការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានឱ្យដឹងថាក្រុម Arsenal កំពុងថ្លឹងថ្លែងការផ្លាស់ប្តូរសម្រាប់តារាឆ្នើមរបស់ Paris Saint-Germain កីឡាករ Kylian Mbappe ក្នុងឆ្នាំ២០២៤។ Mbappe បានក្លាយជាប្រធានបទនៃការរំពឹងទុកនៃការផ្ទេរយ៉ាងខ្លាំង បន្ទាប់ពីបានប្រាប់ PSG ថាគាត់នឹងមិនបន្តកិច្ចសន្យារបស់គាត់ទេ។
គាត់ត្រូវបានគេរំពឹងថានឹងចាកចេញនៅរដូវក្តៅនេះ ខណៈដែលក្លឹបយក្សរបស់បារាំងសម្លឹងរកការជៀសវាងនូវសេណារីយ៉ូនៃការផ្ទេរដោយគ្មានតម្លៃខ្លួន ជាមួយនឹងកិច្ចព្រមព្រៀងរបស់កីឡាកររូបនេះនឹងផុតកំណត់នៅរដូវក្តៅក្រោយ។
Real Madrid ដែលបានព្យាយាមចុះហត្ថលេខាលើរូបគេកាលពីឆ្នាំមុន ត្រូវបានគេគិតថាជាអ្នកនាំមុខគេក្នុងការចាប់យកអារម្មណ៍កីឡាករវ័យ ២៤ឆ្នាំរូបនេះ សារជាថ្មី។
នេះបើតាមការចុះផ្សាយរបស់ Football Transfers បានអះអាងថាក្រុម Premier League មួយនេះ កំពុងតែតាមដានស្ថានភាពម្ចាស់ស្បែកជើងមាស World Cup ២០២២ យ៉ាងយកចិត្តទុកដាក់។ Mbappe បានចូលរួមជាមូយ PSG ចាប់តាំងពីឆ្នាំ ២០១៧ បន្ទាប់ពីការផ្ទេរដ៏គួរឱ្យភ្ញាក់ផ្អើលរបស់គាត់ ក្នុងតម្លៃ ១៦៣លានផោន។
ប៉ុន្តែគាត់ស្ទើរតែបានចូលរួមជាមួយ Arsenal មុនពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនៅ PSG ដោយបង្ហាញថា កាលនោះគាត់បានទាក់ទងជាមួយ អ្នកចាត់ការ Arsene សញ្ជាតិបារាំងគឺលោក Wenger៕តាមដានព័ត៌មានបាល់ទាត់ថ្មីៗ
No comments:
Post a Comment