ទោះបីជានៅសល់កុងត្រាមួយឆ្នាំទៀតក៏ដោយ ក៏ Real Madrid ព្រមចំណាយលុយរហូតដល់ ២០០ លានអឺរ៉ូសម្រាប់ខ្សែប្រយុទ្ធ Paris Satin-Germain កីឡាករ Kylian Mbappe ។
យោងតាមការសែតបារាំង L’Equipe បានបង្ហើបឱ្យដឹងថាក្លឹប Real Madrid ប្តេជ្ញាចុះហត្ថលេខាលើកីឡាករអន្តរជាតិបារាំងនៅរដូវក្តៅនេះ បើទោះបីជាវាមានតម្លៃប្រមាណ ២០០ លានអឺរ៉ូ (១៧១ លានផោន ឬ ២១៦ លានដុល្លារ) ក៏ដោយ។
ដំណឹងនេះកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពី Mbappe បានច្រានចោលការរំពឹងទុកដែលថា គាត់កំពុងព្យាយាមបង្ខំឱ្យមានការផ្លាស់ប្តូរនៅរដូវក្ដៅនេះ។
ដោយសារ Mbappe មិនចង់បន្តកិច្ចសន្យារបស់គាត់នៅ PSG នៅរដូវក្តៅក្រោយវាអាចមានឱកាសចុងក្រោយរបស់ក្លឹបក្នុងការទទួលបានប្រាក់ពីការផ្ទេរលើតារាឆ្នើមរបស់ពួកគេ។អានព័ត៌មានបាល់ថ្មីៗប្រចាំថ្ងៃ
No comments:
Post a Comment