កីឡាករវ័យ ២៨ឆ្នាំដែលជាប់កុងត្រាជាមួយ Man City រហូតដល់ឆ្នាំ២០២៥ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយក្រុមរបស់លោក Pep Guardiola ឱ្យសម្រេចបាននូវសមិទ្ធិផលពានបីជាប្រវត្តិសាស្ត្រ ។
ដោយជាប់នៅក្នុងក្រុមល្អបំផុតប្រចាំរដូវកាលក្នុងក្របខ័ណ្ឌ Champions League ដែលជាការកត់ សម្គាល់ខ្លាំងបំផុតនោះ នៅពេលស៊ុតបញ្ចូលទីក្នុងលទ្ធផល ៤-០ យកឈ្នះលើក្រុម Real Madrid ក្នុងជើងទីពីរ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលជា ដៃគូគីឡូធ្ងន់របស់ពួកគេ។
ការទទួលជ័យជម្នះ ១-០ លើក្រុម Inter នៅវគ្គផ្តាច់ព្រ័ត្រ Champions League គឺជាពានរង្វាន់ទី១៤ នៃអាជីពរបស់ Silva ដែលបានចាប់ផ្តើមនៅក្នុង ខែឧសភា ឆ្នាំ២០១៧ នៅពេលដែលម្ចាស់ជើងឯក Premier League បានយល់ព្រមបង់ប្រាក់ឱ្យ Monaco លើសពី ៦០លានផោន។អានព័ត៌មានបាល់ថ្មីៗប្រចាំថ្ងៃ
No comments:
Post a Comment